ព័ត៌មានជាតិ

រន្ធត់! ពីរនាក់បងប្អូនត្រូវរន្ទះបាញ់ ខណៈកំពុងអារឈើក្នុងព្រៃពេលមេឃកំពុងភ្លៀង

រតនគិរី: កាលពីវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០៩ យុវជនពីរនាក់ខណ:កំពុងអារឈើនៅក្នុងព្រៃ ដើម្បីយកមកធ្វើផ្ទះ ស្របពេលភ្លៀងធ្លាក់មក ស្រាប់តែរន្ទះបាញ់បណ្តាលរងរបួសធ្ងន់ស្រាល ត្រង់ចំណុចព្រៃមួយកន្លែង ស្ថិតក្នុងភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ។

ជនរងគ្រោះ៖
១/ឈ្មាះ សាន់ ធារី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ បានរងរបួសធ្ងន់។
២/ឈ្មោះ សាន់ ថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ បានរងរបួសស្រាល អ្នកទាំងពីរនាក់ជាបងប្អូននិងគ្នា រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាទៅអារឈើយកមកធ្វើផ្ទះនៅក្នុងព្រៃ ស្រាប់តែមេឃភ្លៀងធ្លាក់មកក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានដឹកមកសង្រ្គាះនៅមន្ទីរពេទ្យ៕

មតិយោបល់