ព័ត៌មានជាតិ

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនផ្អើលនៅស្រុកកោះធំ

កណ្តាលៈ បុរសម្នាក់ធ្វើអត្តឃាតខ្លួនឯងដោយលោតទឹកសម្លាប់ខ្លួន កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងទឹកទន្លេបាសាក់ស្ថិតក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ពីង អឿន ភេទ ប្រុស អាយុ ៤០ ឆ្នាំ ( ជាមនុស្សញៀនស្រា វង្វេងស្មារតី )មានទីលំនៅៗ ភូមិ-ឃុំកើតហេតុ ។
យោងតាមការសួរបភ្លឺ ឈ្មោះ ពីង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្អូនបង្កើតជនរងគ្រោះ និងឈ្មោះ អឿន ស្រីនៀត ត្រូវជាកូនស្រីបង្កើត របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សញៀនស្រា ផឹកស្រាជាប្រចាំ ហើយវង្វេងស្មារតី ។ លុះនៅយប់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ
២០១៩វេលាម៉ោងប្រមាណ២និង០០នាទី រំលងអាធ្រាត្រ ប្រជាពលរដ្ឋឈ្មោះ ភុម ស៊ីម ភេទ ស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅៗ ភូមិ ឃុំ ជាមួយគ្នា កំពុងសំរាកនៅផ្ទះរបស់ខ្លួន បានឮុជនរងគ្រោះស្រែកឡូឡាថា៖ អញលោតទឹកៗ ជនរងគ្រោះ ក៏លោតទឹកទន្លេបាសាក់តែម្តង ហើយគាត់ក៏
ចេញមកមើលមិនឃើញជនរងគ្រោះ ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ ឲ្យបានដឹង ហើយក្រុមគ្រួសារ បានតាមរកជនរងគ្រោះ តែរកមិនឃើញរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០ នាទីទើបរកសាកសពជនរងគ្រោះឃើញអណ្តែតនៅក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ រួចបានស្រង់សាកសពយកមកលំនៅដ្ឋាន រួចរាយការណ៍ជូនអជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព ។
ការពិនិត្យ ជនរងគ្រោះ មានសភាពហើម របកស្បែក ធំក្លិនស្អុយ ហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ឡើយ ។
ការសន្និដ្ឋាន របស់លោកគ្រូពេទ្យនិងផ្នែក ជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត(លោតទឹក) ។ ក្រោយពីពិនិត្យចប់ សព បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់