ព័ត៌មានជាតិ

បុរស២នាក់ ចូលហាងយ៉ីហោ ៧៧៧៧ ម៉ាស្សា កោសជប់ សង្ស័យត្រូវអូនៗ លួចដូរលុយសែន បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញៈ បុរស២នាក់ ចូលហាងកាសជប់មួយកន្លែង ហើយត្រូវបាននារីម៉ាស្សា លួចដូរលុយសែនទៅឲ្យចំនួន២០០ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ (ក្បែរស្ពានអាកាស ស្ទឹង មានជ័យ) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ បានជិះរថយន្តម៉ាកលុចស៊ីស ជាមួយមិត្តភក្តិ ដោយមិត្តគាត់ បានទុកគាត់នៅទីតាំងម៉ាស្សា យ៉ីហោ ៧៧៧៧ ម៉ាស្សា កោសជប់ ខណៈដែលរូបគាត់ចង់ម៉ាស្សា និងកោសជប់ ដើម្បីឲ្យស្រួលខ្លួន នៅពេលចូលដល់បន្ទប់ នារីម៉ាស្សាខាងលើ បានឲ្យគាត់ស្លៀកកន្សែង ដើម្បីងាយស្រួលម៉ាស្សា និងកោសជប់។

ឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន សង្ស័យអូនៗ លួចដូរលុយចំនួន២០០ដុល្លា ដាក់លុយក្រដាស់សែន ចូលក្នុងកាបូបរបស់ជនរងគ្រោះវិញ ជាក់ស្តែងជនរងគ្រោះ មានលុយសរុបចំនួន ៥០០ដុល្លារ និងលុយខ្មែរ១០ម៉ឺនរៀល។ មិនទាន់បាន៥នាទីផងបុរសខាងលើ ក៏បានស្រែកឆោឡោ នៅពេលដឹងថា លុយរបស់គាត់ ជាលុយក្លែងក្លាយចំនួន២០០ដុល្លារ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ដោយឡែកនារីម៉ាស្សាខាងលើ ក៏ប្រកែកយ៉ាងខ្លាំង ដោយរូបគាត់ពុំបានយកលុយដូចអ្វីដែរ ដែលជនរងគ្រោះនិយាយឡើយ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកជនរងគ្រោះ និងនារីម៉ាស្សាខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ធបាលបឹងសាឡាង ដើម្បីសួរនាំ នឹងចាត់ការតាមនីតិវិធី៕

មតិយោបល់