ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនយុវជនម្នាក់ ជាមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀនសកម្ម

តាកែវ: នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាភូមិ ឃុំមានសុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀន ពីសំណាក់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានធ្វើការចេញល្បាតនៅតាមចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចផ្លូវលេខ២២ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ វេលាម៉ោង ២៤និង៤៥នាទី ឆ្លងចូលថ្ងៃទី២២ ខែឆ្នាំដដែល ដោយមានការសង្ស័យ កម្លាំងជំនាញបានឆែកឆេរទៅលើជនសង្ស័យឈ្មោះ ភេន រតន: ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត (ជាមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀនសកម្ម) និងបានឆែកឆេរដកហូតបានម៉្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងស្រាវជ្រាវស្វែងរកបក្ខពួក ដើម្បីចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់