ព័ត៌មានជាតិ

ប្រតិកម្មរហ័ស! សមត្ថកិច្ច ចុះទីតាំងបង្កការរំខាន ដល់អ្នកជិតខាង ធ្វើការអប់រំ និងបញ្ឈប់រាល់សកម្មភាពភ្លាមៗ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងភ្លាមៗទៅខណ្ឌ និងប៉ុស្តិ៍បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានបញ្ជាលោកមេប៉ុស្តិ៍ភ្នំពេញ ដឹកនាំបញ្ជាចុះដល់គោលដៅ ដែលបង្កសំទ្បេងរំខានដល់អ្នកជិតខាង ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពបង្កការរំខាននេះ ។

២៤ម៉/២៤ម៉ បម្រើប្រជាពលរដ្ឋជានិច្ច !!!

មតិយោបល់