ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧ និង ១០នាទី ដល់ម៉ោង ២២ និង ១០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ រង្វង់មូលវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលធ្វើការឃាត់យានយន្តសរុបចំនួន ៣គ្រឿងរួមមាន៖
-រ៉ឺម៉កម៉ូតូកង់បីចំនួន ២គ្រឿង
-រថយន្តចំនួន ១គ្រឿង។
បច្ចុប្បន្ន យានយន្តទាំងអស់ត្រូវសមត្ថកិច្ច បញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធី៕
មតិយោបល់