តាកែវៈ នៅវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីមេម៉ាយកូន២ម្នាក់បានស្លាប់ក្រោយបញ្ជូនដល់មន្ទីពេទ្យ បន្ទាប់ពីជនសង្ស័យបានលួចកាប់ពីក្រោយ ខណៈកំពង់ជិះម៉ូតូទៅផ្សារទិញបន្លែ ស្ថិតភូមិពោធ៏ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។
ស្រ្តីរងគ្រោះឈ្មោះ ហឿង សុខុន អាយុ ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរ រស់នៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ សែន ហាក់ឡី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ដំណើររឿង៖ មុនពេលកើតហេតុស្ត្រីរងគ្រោះ បានជិះម៉ូតូទៅផ្សារទិញបន្លែមកលក់នៅក្នុងភូមិដូចសព្វដង តែមិនទាន់ជិះផុតភូមិផងស្រាប់តែជនសង្ស័យលបកាប់ពីក្រោយ បណ្ដាលឲ្យហូរឈាមស្រោចពេញខ្លូន បន្ទាប់ពីកាប់រួចជនសង្ស័យបានស្រែកថា និងហើយមីស្រីផិតក្បត់រួចក៏ជិះម៉ូតូរត់ចេញទៅបាត់។
បញ្ជាក់៖ ក្រោយកើតហេតុសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លូនឃាតករ រីឯជនសង្ស័យជាមនុស្សប្រើសារធាតុញៀន៕
មតិយោបល់