ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

យឹម តា​ស្រង់ ជា​ចំណុច​បំពង់ក ផលិតកម្ម​ថោ​ន

ភ្នំពេញ៖​ក្រោម​ព្យុះភ្លៀង ជីវិត​ដ៏​ជូរ​ចត់ ទម្រាំ​មាន​ថ្ងៃ នេះ យឹម តា​ស្រង់ បាន​ខិតខំ​ព្យាយាម​ពុះ​ជ្រៀក​គ្រប់​ឧបសគ្គ ដោយ​ក្លាយ​ជា​កវីនិពន្ធ​វ័យក្មេង ដ៏​ល្បី​ម្នាក់ ប្រចាំ​ផលិតកម្ម​ថោ​ន និង ជា​លំហូ​រស​សៃ​ឈាម​ដ៏​សំខាន់ សម្រាប់​ផលិតកម្ម វ័យក្មេង​មួយ​នេះ​។​
​តា​ស្រង់ មាន​ស្នាដៃ​ជាច្រើន ដែល​តែងតែ​បម្រើ​ដល់ សោតា​អារម្មណ៍ ប្រិយមិត្ត ដោយ​ស្តែងចេញ​តាមរយៈ ចម្រៀង និង រឿង​កំប្លែង ដែល​សុទ្ធសឹង​ជា​ស្នាដៃ ទទួលបាន​ការគាំទ្រ​ពី​សំណាក់ មហាជន ទូទាំង​ប្រទេស ។ ក៏ប៉ុន្តែ​សម្រាប់​ស្នាដៃ​ទាំងនោះ ក៏​ទទួលបាន​ការរិះគន់​យ៉ាង​ចាស់ដៃ ផងដែរ នា​ពេលកន្លងមក ជាក់ស្តែង​បទ​ចម្រៀង​តែម្តង បើទោះបីជា​បទ​ទាំងនោះ មាន​ទំនុកច្រៀង​ចេញ ពី ការគិត ស្រមើល​ស្រ​ម៉ៃ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើឲ្យ​គេ​រិះគន់ នោះ គឺ​សាច់ភ្លេង​ដែល​ចម្លង​ពី​គេ និង​កែ​ខ្លះៗ មក​ធ្វើជា​របស់​ខ្មែរ​តែ​ប៉ុណ្ណោះ នេះ វា​មិន​ខុស​ពី​សុភាសិត​ខ្មែរ ពោលថា “​ត្រី​មួយ​កន្ទ្រ​ក់ ស្អុយ​មួយ​គឺ​ស្អុយ​ទាំងអស់​” ។ បញ្ច្រាស​មក​វិញ បើសិន​ជា​ដក​ត្រី​ស្អុយ​មួយ​នោះ​ចេញ​ទាន់ពេល ដោយ​យក​ត្រី​ស្អុយ ទៅ​ធ្វើ​ជា​ផ្អក ឬ ប្រហុក នោះ​វា​នឹង​មាន​ប្រយោជន៍​រៀងខ្លួន ។​

​ក្រោយ​ព្យុះភ្លៀង មេឃ​ស្រឡះ ពិតជា​ត្រឹមត្រូវ​ណាស់ គឺ​ពពក​ខ្មៅ ដេរដាស់ និង លែង​បង្ហាញខ្លួន ហើយ​ការដក​ត្រី ស្អុយ​ចេញ​ក្នុងចំណោម​ត្រី​ស្រស់​ជាច្រើន​ក្នុង​មួយ​កន្ទ្រ​ក់ បាន​ធ្វើ​ឲ្យ​ផលិតកម្ម ថោ​ន រីក​មុខ ដូច​គ្រាប់​ជី ឡើងវិញ និង​កាន់តែ​មាន​សន្ទុះ គាំទ្រ​ទ្វេរ​ដង លើ​ស្នាដៃ ផលិត​បទ​ចម្រៀង កូន​ខ្មែរ ដោយ​បង្កើត Melody ថ្មី និង​ទំនុកច្រៀង​ថ្មី ទាំងស្រុង ។ ជាក់ស្តែង​អ្វី​ទាំងអស់នេះ ដូចដែល​យើង​បានឃើញ ក្នុង​វ៉ុល ចូលឆ្នាំ កន្លងទៅនេះ មាន​បទ ជាច្រើន រហូតដល់​ទៅ ២៥ បទ ដែល​ជា​បទ​ស្នាដៃ​កូន​ខ្មែរ ដោយ​កើត​ចេញពី ការតាក់តែង និង​បង្កើត​បទ​ភ្លេង​ថ្មី របស់ យឹម តា​ស្រង់ និង កវី​ជាច្រើន​ទៀត ដែល​រួម​ទ្រ​នំ ជាមួយនឹង​គ្នា ។​

​ក្នុងចំណោម​បទ ភ្លេង​ថ្មី មិន​ចម្លង​ពី​បណ្តា​ប្រទេសជិតខាង ដោយ​ទៅណា​ក៏​ឭ តែ​គេ​ចាក់​ព្រោងព្រាត ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ មាន​បទ “​ខ្ញុំ​អញ្ជឹង​” “​អា​ប៉ូ​យ​ចង់បាន​ប្រពន្ធ​” និង​បទ “​ឪ​ក្មេក​កាន់សីល​” ។ ដោយឡែក​បទ​ចម្រៀងរ​បស់​ផលិកម្ម​ផ្សេងៗ​ទៀត ស្ទើរតែ​មិន​ឭ​ទៅហើយ នេះ​សបញ្ជាក់​ថា ខ្មែរ​កំពុង​មាន​ការចាប់​អារម្មណ៍​ទៅលើ​ស្នាដៃ​របស់​ខ្មែរ និង​ធ្វើឲ្យ​ម្ចាស់​ផលិត​បទ​នេះ មាន​កំលាំងចិត្ត – កាយ ផលិត​។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ តា​ស្រង់ ត្រូវបាន​គេ​ចាត់​ជា​មនុស្ស​ដ៏​សំខាន់ របស់ ផលិតកម្ម​ថោ​ន ដោយ​មតិ​មួយចំនួន​ធំ​យល់ថា “​យឹម តា​ស្រង់ ជា​ចំណុច​បំពង់ក និង​សរសៃឈាម​បេះដូង របស់​ផលិតកម្ម​ថោ​ន​” ។ មូលហេតុ​ដែល​មហាជន​យល់​ឃើញ​យ៉ាង​នេះ ដោយសារតែ យឹម តា​ស្រង់ ជា​កវី​លេចធ្លោ​ក្នុង​ផលិតកម្ម​ថោ​ន និង ជា​កវី​ដែល​អាច​ផលិត​បទ​ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ បាន​ច្រើន បើ​ទោះបីជា​មិន​ទាន់​បាន​ល្អ ១០០ ភាគរយ​ក្តី ។​ម្យ៉ាងវិញទៀត នៅ​ក្នុង​ផលិតកម្ម​នេះ គេ​នៅ​មិនទាន់​ឃើញ កវី​ផ្សេងទៀត អាច​និពន្ធ​ទំនុក​ច្រៀង និង Melody ជា​ស្នាដៃ​កូន​ខ្មែរ បាន​ច្រើន ដូច តា​ស្រង់ នៅឡើយ ហេតុដូចនេះ ទើប​គេ​ផ្តល់​តម្លៃ ឲ្យ​កវី​រូបនេះ យ៉ាង​ដូច្នោះ ។​

​លោក ហឿង ចាន់​ទឹង ដែល​ជា​បុគ្គលិក​ធ្វើការ នៅ​ក្រុមហ៊ុន​ធ្វើ​គេហទំព័រ IT Sevice បានឲ្យដឹងថា “​លោក​ក៏​បាន​យល់​ឃើញ​ដូច្នោះ​ដែរ ថា យឹម តា​ស្រង់ ជា​ចំណុច​បំពង់​ក​របស់​ផលិតកម្ម​ថោ​ន ដោយ​កន្លងមក តាំង​ពី​ផលិតកម្ម​នេះ​បើក លោក​តែងតែ​គាំទ្រ​ជា​និច្ច បើទោះបី​បទ​ខ្លះ​ចម្លង​សាច់ភ្លេង​ពី​គេក្តី តែ​ពេល​នេះ​វា​មិន​ដូចគ្នា​នោះ​ឡើយ ផលិតកម្ម​នេះ បាន​ផលិត​បទ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ ច្រើនជាងគេ នាពេល​បច្ចុប្បន្ន ដែល​ទាំងនេះ វា​កើតចេញ​ពី​ស្នាដៃ​កវី ល្បី​ឈ្មោះ​ខាងលើ ។ លោក​បាន​បន្តថា សង្ឈឹមថា បទ​ចម្រៀង​ខ្មែរ​និង ល្បី​លើ​ឆាក​អន្តរជាតិ ដូច​កូរ៉េ ទៅ​ចុះ​” ៕
Tasrong

មតិយោបល់