ព័ត៌មានជាតិ

ឃាត់មនុស្ស១៣នាក់ និងដកហូតទូរហ្គេមចំនួន១៤ទូរ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០ នាទី គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលតំបន់ស្មុគស្មាញមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានពិនិត្យផ្ទះបើកអ៊ីនធើណែត មានទីតាំងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ឃើញមានបង្កប់ លេងហ្គេម និងសេពគ្រឿងញៀន ដោយមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញកម្លាំងគណៈបញ្ជាការឯកភាពបានឃាត់មនុស្សចំនួន ១៣ នាក់ និងដកហូតទូរហ្គេមអ៊ីនធើណែតចំនួន១៤ទូរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់