បន្ទាយមានជ័យៈ កម្មករសំណង់ម្នាក់បាក់អន្ទារស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យដែលកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតចំណុចនៅភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះខាងលើមានឈ្មោះ ដើង ដំ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុនិងមានទីលំនៅភូមិឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដំបូងបានឡើងទៅជាន់ទី៤ដើម្បីដំឡើងខ្សែរយោងឥដ្ឋរៀបជញ្ជាំងស្រាប់តែអន្ទារនោះបានបាក់ធ្វើឲ្យជនរងគ្រោះធ្លាក់មកដល់ដីរងរបួសធ្ងន់ហើយបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីជួយសង្រោះជីវិត។
ក្រោយកើតហេតុបន្ទាប់ពីត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យពីជំនាញពាក់ព័ន្ធនិងគ្រូពេទ្យសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់