ព័ត៌មានជាតិ

បុរសម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនឯង សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-2381 បានឈប់នៅម្ដុំដីឡូតិ៍មួយកន្លែងរួចយកចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវប្រជាពលរដ្ឋជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ជនរងគ្រោះឈ្មោះ ប៉ក់ ម៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មូលហេតុ៖ សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយទៀត៕

មតិយោបល់