ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ីណូ រំពឹងផ្ទុះ ក្រោយភរិយាលោក រ៉ាយុទ្ធ សម្រេចចិត្តមកសម្ដែងក្នុង MV ថ្មី

តារាចម្រៀង សាន់ដេ លោក អ៊ីណូ (Eno) លោកអះអាងថា ក្នុងបទ “មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ” និងបទ “ដឹងអត់បងមិនបានហេតុអ្វី នៅតែក្បត់” ដែលទើបផលិតជា Audio និងត្រៀមផលិតសាច់រឿង ដោយជ្រើសយក អ្នកនាង សុគន្ធា អតីតតារាសម្ដែង ដែលបច្ចុប្បន្នជាភរិយារបស់ម្ចាស់ហាងរ៉ាយុទ្ធ ឲ្យមកសម្ដែងជាមួយ។ វត្តមានរបស់តារាស្រីរូបនេះ លោកបង្ហាញការរំពឹងថា នឹងធ្វើឲ្យបទទាំងពីរផ្ទុះខ្លាំង ក្រោយពេលដាក់បង្ហោះ។

លោក អ៊ីណូ ដែលត្រូវគេស្គាល់ថា ជាអ្នកគ្រប់គ្រងទូទៅ Team Eno Original Song ដែលមានសមត្ថភាពទាំងការតែងនិពន្ធបទភ្លេងថ្មី និងប៉ារ៉ូលចម្រៀងផងនោះ និយាយថា លោកកំពុងពន្លឿនថត MV បទទាំងពីរខាងលើ បើទោះមិនទាន់ ចេញបង្ហោះ ដោយសារតែអ្នកនាង សុគន្ធា ដែលជាតារាសម្ដែងឆ្នើមមួយរូបកាលពីមុន និងជាភរិយារបស់លោក រ៉ាយុទ្ធ សម្រេចចិត្តជួយសម្ដែង។

លោកថាវត្តមានរបស់អ្នកនាង នឹងធ្វើឲ្យសាច់រឿង ក្នុងបទចម្រៀងរបស់លោក កាន់តែមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាង ក៏ជាម្ចាស់ផលិតផល ដែលជាអ្នកលក់អនឡាញ ដ៏មានប្រជាប្រិយស្រាប់ ហើយសម្រស់គឺផូរផង់។ ទាំងពីរ លោកថា ត្រូវបានចេញថតបានខ្លះៗ ជាបណ្ដើរៗហើយ ដើម្បីឲ្យរួចរាល់ខ្លះ មុនពេលអ្នកនាង ត្រូវចេញទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៥ តុលា ហើយនៅពេលអ្នកនាង ត្រលប់មកវិញនៅមួយអាទិត្យក្រោយ នឹងបន្តចេញថតបញ្ចប់។ លោករំពឹងខ្ពស់ ជាមួយនឹងអត្ថន័យ និងបទភ្លេងថ្មី ក្នុងបទទាំងពីរ ស្របគ្នាដែលតួឯកស្រី ក្នុងMV បទនោះ ក៏ជាអ្នកនាង សុគន្ធា ដែលជាអ្នកលក់អនឡាញ ដែលមានហ្វេនច្រើនផង។

លោក អ៊ីណូ បន្តទៀតថា បទចម្រៀងរបស់លោក ដែលរួមសម្ដែងដោយអ្នកនាង សុគន្ធា នាយិកា ក្រុមហ៊ុន ខេជីធ្វេនធីវន័ នឹងជាម្ចាស់ផលិតផល ប្រេន HK7 beauty Care នោះ និពន្ធដោយ ម៉ៅឃ្លី ដោយស្តាយថ្មីៗ ក៏មិនធ្វើឲ្យអ្នកគាំទ្រ ខកចិត្តផងដែរ។ លោកបញ្ជាក់បន្ថែមថា គ្រប់បទដែលលោក បានធ្វើត្រៀមចេញ ឆាប់ៗនោះ គឺជាការសហការ ផលិតរួមគ្នា រវាងលោក និង អ្នក និពន្ធដ៏ល្បីឈ្មោះម្នាក់ទៀត គឺលោក THO MEET ខណ:ដែលសាច់រឿងវិញ ក៏នឹងធ្វើឲ្យភ្ញាក់ផ្អើល៕

មតិយោបល់