ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិអង្គសែនជ័យ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ឆែម ឈា ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ព្រំ ចិន្តា អាយុ ៣១ឆ្នាំ។

មូលហេតុ៖ ឆ្លងចរន្តផ្ទាំងសូឡា។

ផ្ទះធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ទំហំ០៧ម៉ែត្រx១១ម៉ែត្រខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៧មx១១ម
-ម៉ូតូចំនួន០២គ្រឿង
-តុបាយចំនួយ០៤គ្រឿង
-ហង្សតេចំនួន០២គ្រឿង
-គ្រែចំនួន០៣
-ថូផ្កាចំនួន០១គូ
-កូនក្រឡឹងចំនួន១៥គ្រាប់
-ទូរទស្សន៍ចំនួន០១គ្រឿង
-ផ្ទាំងសូឡាចំនួន០១គ្រឿង
-ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។

ករណីអគ្គិភ័យខាងលើពុំ បណ្តាលឲ្យរងរបួសមនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

បញ្ជាក់៖ ហេតុការណ៍ខាងលើ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុម្ចាស់ផ្ទះមិនបានរាយការណ៍ជូនសមត្ថកិច្ច៕

មតិយោបល់