កណ្តាលៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣៥នាទី សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសង ស្ថិតភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ញឹម សាវ៉ន ភេទស្រី អាយុ ៣៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកត់ឆ្នោត រស់នៅភូមិ/ឃុំខាងលើ។
វត្ថុតាងដកហួតបាន៖
-ម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េ រីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1F-L2605
-ទូរសព្ទដៃចំនួន ២គ្រឿងម៉ាក OPPO មួយគ្រឿង ពណ៌ក្រហម និងមួយគ្រឿងទៀតម៉ាក VIVO ពណ៌ខ្មៅ
-ក្រដាស់កាត់តូចៗ កត់លេខឆ្នោត វៀតណាមរួចចំនួន ១៨សន្លឹកនិង មិនទាន់កត់លេខឆ្នោតវៀតណាមចំនួន ២៩សន្លឹក
-ឆ្នោតមហាសំណាងយាយសំ យាយសយ ៤៩សន្លឹកកោសរួច(ឆ្នោតខ្មែរ)
-ឆ្នោតមហាសំណាងយាយសំក្តីស្រម៉ៃចំនួន ៧សន្លឹក កោសរួច(ឆ្នោតខ្មែរ)
-ឆ្នោតមហាសំណាងឥតព្រំដែនចំនួន ២សន្លឹកកោសរួច(ឆ្នោតខ្មែរ)
-ឆ្នោតឆ្នាំកុរនាំសំណាងចំនួន ៤៣សន្លឹកកោសរួច(ឆ្នោតខ្មែរ)
-ប៊ិចសសេរចំនួន ៧ដើម (ក្រហម02ដើមនឹងខៀវចំនួន05ដើម)
-កាស្យូ ១ម៉ាកCASIC
-ក្រដាស់កាបោនទ្រាប់កត់ឆ្នោតវៀតណាមចំនួន ០២សន្លឹក
-ក្រដាស់ធំកត់លេខឆ្នោតវៀតណាមរួចចំនួន ២៧សន្លឹកនិងមិនកត់ឆ្នោតវៀតណាមចំនួន ១៥សន្លឹក
-ប្រាក់រៀលចំនួន ៤៥០០០០៛(សែសិបប្រាំម៉ឺនរៀល)
-ប្រាក់ដុល្លាចំនួន ៧០ដុល្លារ(ចិតសិបដុល្លាអាមេរិច)
-ប្រដាប់កិបក្រដាស់ ១តូច
-កាបូបស្ពាយមួយពណ៌ខ្មៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់