ព័ត៌មានជាតិ

បុរសអ្នកថ្មើរជើងម្នាក់ ត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសធ្ងន់

កណ្ដាល: នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បុកអ្នកថ្មើរជើង ត្រង់ចំណុច ខាងមុខផ្ទះតាលួតលើផ្លូវ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វារលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

រថយន្តបង្កម៉ាក HINO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6044 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)
បើកក្នុងទិសដៅពីកើតទៅលិច បានបុកអ្នកថ្មើរជើងម្នាក់មានឈ្មោះ ហ៊ុយ ការ៉េ ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បណ្ដាលឲ្យរងរបួសធ្ងន់។

មូលហេតុ៖ អ្នកបើករថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់