ព័ត៌មានជាតិ

បុរសម្នាក់ពាក់ព័ន្ធករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ០០ និង ២៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញបានចុះបង្រ្កាបករណីការជួញដូរសារធាតុញៀនខុសច្បាប់ ស្ថិតភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ី ចន្ថា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាចំនួន ១កញ្ចប់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុ សមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្ត្រ ដែលងាយរងគ្រោះ ខណ:មកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក់ yamaha XT ពាក់ស្លាកលេខ កណ្ដាល 1T-6912 ដោយមានការសង្ស័យក៏កម្លាំងសមត្ថកិច្ច ធ្វើការឃាត់សួរនាំរកឃើញក្រាមសថ្លាចំនួន ១កញ្ចប់ធំ និងធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់