ព័ត៌មានជាតិ

រថយន្តដឹកទឹកកក ក្រឡាប់ផ្ងារជើង នៅមហាវិថីឈ្នះឈ្នះ

ភ្នំពេញ: រថយន្តដឹកទឹកកកមួយគ្រឿង បើកគេចរថយន្ត មួយទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងព្រឹក រងការខូចខាត តែសំណាងល្អ មិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៣និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2040។

តាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តខាងលើដឹកទឹកកក បើកបរពីកើតទៅលិច ដោយផ្លូវមានដីធ្លាក់ និងត្រូវភ្លៀង មានស្ថានភាពរអិលផង មកចំណុចកើតហេតុ បានគេចរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរអិលក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ពិនិត្យឃើញ មិនបង្កផលប៉ះពាល់សម្បត្តិរដ្ឋ ក៏អនុញ្ញាតឲ្យម្ចាស់ ហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់