កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីប្រទះឃើញ សាកសពបុរសម្នាក់ដេកស្លាប់ មានម៉ូតូនៅក្បែរនិងមួកសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅភូមិព្រែកហូរខាងលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណៈពេលនេះ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕






មតិយោបល់