ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង បើកបរល្បឿនលឿន បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ទាំងសងខាងចំនួន៣នាក់

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣០​នាទី​ លើ​ផ្លូវជាតិ​លេខ​៥​ កំពុង​ស្ថាបនា​ ត្រង់​ចំណុច​ក្រុម​ទី​១៩​ ភូមិ​ពពាលខែ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ រវាង​ម៉ូតូ​និង​ម៉ូតូ​ បើកបរ​ច្រាសទិស​គ្នា​ បណ្តាល​អោយ​មនុស្ស​៣​នាក់​រង​របួស​ ។​

​លោក​វរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​រាយការណ៍​ អោយ​ដឹង​ថា​ មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ C១២៥​ ព​ណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០០៧​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 1AY-4733​ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ C១២៥​ ព​ណ៌ខ្មៅ​ ស៊េរី​២០១៩​ ពាក់​ផ្លាក​លេខ​បាត់ដំបង​ 1AI-2773​ បើក​ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​កំពុង​ឆ្លង​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​សងខាង​ និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​ស្រាល​ចំនួន​ ០៣​នាក់​ ។​

១.​អ្នកបើកបរ​ម៉ូតូ​២០០៧​ ឈ្មោះ​ សំ​ ទ្រី​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ របួសធ្ងន់​ (​ពាក់មួក​សុវត្ថិភាព​)​ ។​

២.​អ្នកបើកបរ​ម៉ូតូ​២០១៩​ឈ្មោះ​ ម៉េ​ង​ ឆាយ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មគោល​ជើង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ របួសស្រាល​ (​គ្មាន​មួក​សុវត្ថិភាព​)​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ ផាត​ ផា​រិ​ត​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ រស់នៅ​ភូមិ​ថ្មគោល​ជើង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ របួសស្រាល​ (​គ្មាន​មួ​សុវត្ថិភាព​)​ ។​

​ករណី​នេះ​ កម្លាំង​ប៉ុស្តិ៍​អូរ​តា​គី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​យក​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នគរបាល​ខេត្តបាត់ដំបង​។​ លុះ​កម្លាំង​ជំនាញ​ស្រុក​ទៅ​ដល់​បាន​វាស់វែង​ និង​ដកហូត​សម្ភារៈតាង​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់