ព័ត៌មានជាតិ

ឲ្យកន្លែងគេប្រើប្រាស់សារធាតុញៀន រួចរាល់ទៅអស់សល់ឯងម្ចាស់ផ្ទះ ជាប់ជង់របស់សមត្ថកិច្ច

កណ្ដាល: នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ អ៊ែល ហូសាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទត្រី រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖ ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។

ដំណើររឿង៖ នៅវេលាកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍នៅចំណុចខាងលើ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា កាលពីវេលាម៉ោង ២ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឈ្មោះសុភក្រ័ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅសង្កាត់កោះអន្លង់ចិន ជិះទូកម៉ាស៊ីន ជាមួយស្រីម្នាក់ មិនស្គាល់ឈ្មោះ ហើយឈ្មោះ សុះ អ៊ែល ភេទប្រុស អាយុ ២៥ឆ្នាំ(ខ្មែរឥស្លាម)នៅភូមិជាមួយគ្នា និងឈ្មោះណាវិន ភេទស្រី អាយុ ១៩ ឆ្នាំ (ខ្មែរ) នៅស្រុកកោះធំ ខេត្តកណ្ដាល មកផ្ទះរបស់ខ្លួន ដើម្បីប្រើប្រាស់សារធាតុញៀនជាមួយគ្នា។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅអធិការនគបាល ដើម្បីចាត់ការតាមនីតិវិធី និងបញ្ជូនឈ្មោះជនសង្ស័ដែលរត់គេចខ្លួនទៅតុលាការ៕

មតិយោបល់