កណ្តាលៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង០០នាទី មានករណីលួចចំណុចភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ រ៉េត ម៉េងស័ង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (បាត់បង់ប្រាក់ ១,០០០$)។
ជនសង្ស័យឈ្មោះ នី វឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន
សភាពរឿងហេតុ៖ រយៈពេលជាង ១០ថ្ងៃ មកហើយឈ្មោះ ចិន ពៅ បានលែងលះពីប្តីខ្លួនឈ្មោះ នី វឿន ហើយឈ្មោះ នី វឿន បានទៅស្នាក់នៅផ្ទះកូននៅស្រុកកំណើតភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ឯឈ្មោះ ចិន ពៅ នៅផ្ទះម្នាក់ឯង ប៉ុន្តែដោយឈ្មោះ នី វឿន ឧស្សាហ៍មកហៅ គោះទ្វារឡើងផ្ទះពេលយប់ច្រើនដង ទើបឈ្មោះ ចិន ពៅ មកសុំផ្ទះជនរងគ្រោះ ដែលជាប់ផ្ទះខ្លួនស្នាក់នៅពេលយប់ ។
លុះដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩ ម៉ោង ២០និង០០នាទី ឈ្មោះ ចិន ពៅ បានឡើងទៅដេកនៅលើផ្ទះឈ្មោះ រ៉េត ម៉េងស័ង ឯឈ្មោះ រ៉េត ម៉េងស័ង ដេកក្នុងបន្ទប់លើផ្ទះជាមួយប្តីខ្លួនហើយបិទគន្លឹះពីក្នុង ។ ដល់ម៉ោង ២៣និង០០នាទីយប់ថ្ងៃដដែល ឈ្មោះ នី វឿន បានឡើងទៅលើផ្ទះឈ្មោះ រ៉េត
ម៉េងស័ង ហើយយកកូនកាំបិតចិតបន្លែភ្ជង់ឈ្មោះ ចិន ពៅ កុំឲ្យស្រែក និងសួរថា មានលុយអត់ ឈ្មោះ ចិន ពៅ ឆ្លើយថា គ្មានទេ បន្ទាប់មកឈ្មោះ នី វឿន រើកកាយក្នុងទូរកញ្ចក់លួចយកលុយចំនួន ១,០០០$ ហើយបើកទ្វាររត់ចុះមកដីស្របពេលនោះឈ្មោះ រ៉េត ម៉េងស័ង បើកទ្វារបន្ទប់ចេញមក ឈ្មោះ ចិន ពៅ ប្រាប់ថា ប្តីគាត់លួចលុយ ហើយរត់បាត់ហើយ។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ម៉ោង ៨និង០០នាទី ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវិហារសួគ៌ សមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ។
យោងតាមចម្លើយសារភាពពីជនសង្ស័យបានបញ្ជាក់ថា៖ ខ្លួនពិតជាបានលួចលុយរបស់ឈ្មោះ រ៉េត ម៉ែងស័ង ប្រាកដមែន ។
ករណីនេះ សមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់