កណ្តាលៈ កាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិពោធិព្រឹក្ស ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ច បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង និង បៀរ) ឃាត់ខ្លួនជនសង្ស័យ ២នាក់។
ជនសង្ស័យទី១.ឈ្មោះ លីវ លាង ភេទប្រុសអាយុ ៦៤ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី២.ឈ្មោះ សយ ធី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅស្នាក់នៅក្នុងឡឥដ្ឋ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
-ម៉ូតូ០៤ គ្រឿង ទី១ម៉ាកសុយស៊ូគីស្មាស់វី ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១BV-៣៦៥៤ ទី២ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ ១C-៧៥១៥ ទី៣ម៉ាកសង់កូរ៉េ ពណ៌ក្រហម និងទី៤ ម៉ាកហុងដាសេដេ ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១BL-២២៨១
-មេអាប៉ោងចំនួន ០១
-ចានអាប៉ោង ០១ ឈុត
-កម្រាលលេខ សម្រាប់ចាក់អាប៉ោងចំនួន ០១
-កម្រាលភួយពណ៌ខ្មៅចំនួន ០១
-បៀរចំនួន ៤៣ សន្លឹក
-សៀវភៅតូចមានលេខ០១ក្បាល។
ជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំយកមកអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីធ្វើការសាកសួរ។ នៅចំពោះសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់(អាប៉ោង និងបៀរ) ប្រាកដមែន៕
មតិយោបល់