កំពង់ធំៈ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ១០នាទី មានករណីហិង្សាមួយកើតឡើង ស្ថិតភូមិត្រពាំងក្នុង ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ សួន សោម ហៅយក្ស ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ លី ធៀប អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានកូន៣នាក់។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង ហើយរករឿងដេញវាយប្រពន្ធ ដោយដៃមានកាន់អង្រែបុកគ្រឿង ខណៈនោះក្មួយជនសង្ស័យបានចូលទៅឃាត់ តែជនសង្ស័យមិនស្តាប់ ថែមទាំងគម្រាមវាយដោយទាំងក្មួយទៀត ឃើញដូចនេះប្រពន្ធក៏រត់ទៅក្រោមផ្ទះ ហើយជនសង្ស័យដេញតាមពីក្រោយ ប្រតាយប្រតប់គ្នា រហូតដល់វាយប្រពន្ធមួយអង្រែចំក្បាល បណ្ដាលឲ្យដួលសន្លប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកានប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់