កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីហិង្សាដោយអាវុធ(ខ្វែវបក)មួយបានកើតឡើងរហូតបណ្តាលឱ្យស្ត្រីវ័យប្រមាណ៣០ឆ្នាំដែលមានបញ្ហា វិបល្លាសស្មារតីម្នាក់ស្លាបបាត់បង់ជីវិត នៅចំណុចកើតហេតុខាងលើ ។
ករណីនេះបានដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន នាវេលាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ ដដែល និងបានរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ ហើយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំធ្វើ ការស្រាវជ្រាវលើករណីនេះជាបន្ទាន់ ។
ឆ្លងតាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួន បុរសម្នាក់និងដកហូតបានខ្វែវបកដងឈើចំនួន០១ដែលនៅជាមួយជនសង័្សយខាងលើដើម្បីធ្វើការសាក សួរស្រាវជ្រាវ ។
ការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា បុរសរូបនេះឈ្មោះ លឹម រ៉ុង ហៅ វិត អាយុ៣០ឆ្នាំមានទីលំនៅភូមិដំណាក់ក្សាន្តឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង រូបគាត់ពិតជាបានប្រើប្រាស់ខ្វែវបកនេះវាយសម្លាប់ស្រី្តខាងលើប្រាដកមែន រីឯមូលហេតុ ដែលឈានដល់ការសម្លាប់នេះ បុរសខាងលើបានប្រាប់សមត្ថកិច្ចថា ដោយសារស្រ្តីជាជនរងគ្រោះមិនបានយល់ព្រមរួមភេទជាមួយរូបគេនៅវេលាយប់នោះទើបរូបគេប្រើប្រាស់ខ្វែវបកវាយសម្លាប់ទៅ ហើយក្រោយពេលវាយសម្លាប់រួចរូបគាត់បានធ្វើសកម្មភាពរំលោភលើសពស្រ្តីរងគ្រោះដើម្បីបំពេញបំណងរបស់គាត់តាមក្រោយ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ស្រី្តជាជនរងគ្រោះខាងលើ មិនមានអ្នកណាបានស្គាល់អំពីអត្តសញ្ញាណរបស់គាត់នោះទេ ដោយសារូបគាត់ជាជនអនាថា មានបញ្ហាវិបល្លាសស្មារតី ហើយស្រ្តីរូបនេះរស់នៅជាមួយបុរសជាឃាតករនៅទីន្លែងកើតហេតុខាងលើនារយៈពេលកន្លងមក នៅយប់កើតហេតុ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឮសម្លេងឈ្លោះប្រកែកគ្នានៅទីតាំងកើតហេតុនោះ ហើយក៏ស្ងាត់បាត់ទៅរហូតព្រឹកឡើងទើបគេប្រទះឃើញហេតុការណ៍នេះនិងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ។
លោកអធិការបន្តថាទោះជាបែបនេះក្តីជនសង័្សយរូបនេះសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី រីឯសពស្រ្តីរងគ្រោះបានប្រគល់ជូនគណៈកម្មាការអាចារ្យវត្តនៅក្នុងមូលដ្ឋាននោះចាត់ចែងបូជារួចហើយ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់