ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីខ្ចីម៉ូតូយកទៅលក់យ៉ាងសង្ហារ ចុងក្រោយខ្នោះដៃអាល័យ

បាត់ដំបង: កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ចំណុចភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបវេល បានចុះប្រតិបត្តិការ បង្ក្រាបករណី រំលោភលើទំនុកចិត្ត ខ្ចីម៉ូតូជិះរួចយកទៅលក់ ។

ក្នុងកិច្ចប្រត្តិបត្តិការនេះសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់
១/ឈ្មោះ អាត់ ដែន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួន) ។
២/ឈ្មោះ នឹម សៀងវ៉ៃ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (មិនទាន់ឃាត់ខ្លួនបាន)។
ជនសង្ស័យទាំង ២នាក់ខាងលើ បានខ្ចីម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ រួចយកទៅលក់ ។

ជនរងគ្រោះឈ្មោះ ប៉ុន តាក់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់