ព័ត៌មានជាតិ

សុរាបាំងមុខ! បុរសចំណាស់ម្នាក់ឡើងទៅលើផ្ទះ អនិតិជនស្វិតដៃជើង ប៉ុនប៉ងរំលោភសេពសន្ធវៈ ត្រូវអ្នកជិតខាងមកទាន់រត់បះសក់

កណ្តាល: កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ធវ: ស្ថិតស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ គីវ ចម្រើន ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១៤ ឆ្នាំ រស់នៅខេត្តកណ្ដាល។

ដំណើររឿង៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ម្ដាយនិងបងស្រីរបស់ជនរងគ្រោះ ដែលជាកម្មការិនីរោងចក្រ ចេញទៅធ្វើការដូចរាល់ដង ពេលព្រលប់ទើបមកផ្ទះ ដោយទុកឲ្យជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រី ខណ:ម្ដាយនិងបងស្រីចេញទៅបាត់ ស្រាប់តែជនសង្ស័យជាមនុស្សញៀនស្រាបានឡើងទៅលើផ្ទះក្មេងស្រីរងគ្រោះរួចខ្ទប់មាត់ប៉ុនប៉ងរំលោភ តែក្មេងស្រីរងគ្រោះបានរើបម្រាស់ស្រែកឲ្យគេជួយ ភ្លាមនោះអ្នកជិតខាងបាននាំគ្នារត់មកមើលធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់តែម្ដង។ លុះមកដល់ថ្ងៃខាងលើម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។

បន្ទាប់ពីទទួលបានបណ្ដឹង សមត្ថកិច្ចបានចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមច្បាប់។

បញ្ជាក់៖ ជនរងគ្រោះជាជនពិការមានជំងឺស្វិតដៃជើងពីកំណើត កំព្រាឪពុក រស់នៅជាម្ដាយនិងបងប្អូនស្រីចំនួន ៤នាក់៕

មតិយោបល់