ព័ត៌មានជាតិ

Update: រឹតកសម្លាប់ រួចញាត់ចូលក្រោមគ្រែ ហើយចាក់សោបន្ទប់ សមត្ថកិច្ច​សង្ស័យប្ដី

ភ្នំពេញៈ សង្ស័យជាករណីរឃាតកម្មប្តីសម្លាប់ប្រពន្ធនៅក្នុងបន្ទប់ជួល រួចទុកចោលសាកសពនៅក្រោមគ្រែ១ថ្ងៃ រហូតដល់មានក្លិន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះឈ្មោះ ផាត ស្រីណេង អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុកាហ្វេ ស្រុកកំណើតនៅភូមិទួលបណ្តោល ឃុំជីគោ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកប្តីឈ្មោះ អំ ឌឿន អាយុ៣២ឆ្នាំ ស្រុកកំណើត ភូមិរលួស ឃុំព្រះធាតុ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចដាក់ការសង្ស័យជាបឋមថា ជាឃាតកម្មប្ដីសម្លាប់ប្រពន្ធ រួចបានចាក់សោខាងក្រៅបន្ទប់ ហើយរត់គេចខ្លួនបាត់ស្រមោល។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់មុនពេលកើតហេតុមួយថ្ងៃ ប្ដីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នារាប់ម៉ោង ហើយព្រឹកឡើងប្ដីក៏បានចេញបាត់ លុះដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ ស្រាប់តែមានក្លិនស្អុយ ឪពុករបស់ស្រ្តីរងគ្រោះបានបើកទ្វារក៏ឃើញកូនដេកស្លាប់ក្នុងបន្ទប់តែម្ដង។

បច្ចុប្បន្នសាកសពស្រ្តីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/t9BwsHv0wzA

photo_2016-11-01_11-55-56photo_2016-11-01_11-55-58

មតិយោបល់