ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីឃាតកម្មគិតទុកជាមុន ស្ថិតភូមិសែខសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ មិ ភៀន ហៅស្កូវ ភេទប្រុស អាយុ ២៩ ឆ្នាំ។ចំណែកជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈ ហៅកាមុត ភេទប្រុស អាយុ ១៧ ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
ដំណើររឿង៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនសង្ស័យអង្គុយផឹកស្រាជាមួយមិត្តភក្តិ ក្នុងរោងលក់សាំង ទល់មុខកន្លែងផ្ទេរសំរាមស៊ិនទ្រី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈផឹកបានមួយសន្ទុះ ជនសង្ស័យចេញមកក្រៅរោង ដោយដៃកាន់ដុំថ្ម ស្រាប់តែឃើញមានអ្នកជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក៏គប់ទៅលើជនរងគ្រោះ ហើយពុំមានទំនាស់អ្វីនឹងគ្នាទេ តែដោយសារប្រើប្រាស់សារធាតុញៀនផង ស្រវឹងស្រាផង ហើយថែនទាំងមានទំនាស់ជាមួយប្រពន្ធ ក៏កើតកំហឹងបែបនេះ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ តែអកុសលបានស្លាបពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់