ព្រៃវែងៈ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី មានរថយន្តតាកូម៉ាមួយគ្រឿង បានទៅសណ្តោងរ៉ឺម៉កម៉ូតូ ដាច់ខ្សែធ្លាក់រ៉ឺម៉កម៉ូតូចេញពីផ្លូវ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅចំណុចភូមិក្រូច ឃុំអង្គររាជ្យ ស្រុកព្រះស្ដេចលើ ផ្លូវ៣១២។
រថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8706 បើកដោយ ឈ្មោះ អ៊ឹង ចិន្តា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច បានបើកសន្តោងម៉ូតូរ៉ឺម៉ក(ខូច) ពណ៌ត្រួយចេកគ្មានស្លាកលេខ បើកដោយឈ្មោះ ស៊ាម សុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាពូបង្កើតរស់នៅជាមួយគ្នា) បើកក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចខាងលើ បានដាច់ខ្សែសន្តោងបណ្តាលឲ្យម៉ូតូសន្តោងរ៉ឺម៉កធ្លាក់ទៅខាងកើតផ្លូវ ។ ករណីនេះអ្នកបើកម៉ូតូសន្តោងរ៉ឺម៉កស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ។
បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូត្រូវក្រុមគ្រួសារយកទៅផ្ទះ ៕
មតិយោបល់