ព័ត៌មានជាតិ

រថយន្តដឹកប្រេងក្រុមហ៊ុន L H R ក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យអ្នកបើកបរស្លាប់និងរងរបួសម្នាក់

ព្រះសីហនុ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង១០នាទីនៅចំនុចអូរថ្មភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តដឹកប្រេងក្រុមហ៊ុន L H R (ក្រឡាប់ដោយខ្លួនឯង)បណ្តាលឲ្យអ្នកបើកបរស្លាប់និងអ្នករួមដំណើរម្នាក់រងរបួសស្រាល។
-សពឈ្មោះ នី សុខលីម ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅ ភូមិក្រាំងមេម៉ាយ ឃុំព្រះបាទ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
-ព្រូឈ្មោះ នី សុខលី ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅជាមួយគ្នា។
-រថយន្តម៉ាក នីសាន់ សណ្តោងរឺម៉ក ស្លាកលេខ ភ ព លេខ3A2015 (ក្នុងស៊ីទែនពុំមានប្រេងទេ)
មូលហេតុ មេឃភ្លៀងខ្លាំងមើលផ្លូវមិនច្បាស់រេចង្កូតមកស្តាំធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង៕

 

មតិយោបល់