ព័ត៌មានជាតិ

រថយន្តបត់ស្ដាំកៀរម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោងជាង ២រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបត់ស្ដាំកៀរម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងលិចព្រលានយន្តហោះអន្តរជាតិសៀមរាប សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។

រថយន្តបង្កពាក់ស្លាកលេខ រដ្ឋ ពណ៌ស បានបើកបត់ស្តាំ កៀរម៉ូតូ១គ្រឿង បើកបរស្របទិសគ្នា ត្រង់ចំណុចផ្លូវបំបែក គ្រោះក្រហមទៅភូមិកែវពណ៌ បណ្តាលម៉ូតូ ធ្លាក់ចូលប្រឡាយ របួសធ្ងន់ម្នាក់ ស្រាល២នាក់ ។

សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់