បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១៥ និង ៥០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាកព័ន្ធករណីរំលោភលើទំនុកចិត្ត ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ រឿន ឡង់ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ។
ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ សំ សុធា ភេទប្រុស។
២/ឈ្មោះ អន សុភក្រ្តា ភេទប្រុស។
អ្នកទាំង ២រស់នៅក្រុង/ខេត្តខាងលើ។
ក្រោយឃាត់ខ្លូន ជនសង្ស័យបានសារភាពថាខ្លួនពិតជាបាន លួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ហើយធ្វើការប្រគល់ម៉ូតូដល់ជនរងគ្រោះទី២វិញ ចំណែកម៉ូតូជនរងគ្រោះទី១ សមត្ថកិច្ចកំពុងធ្វើការស្រាវជាវបន្ត៕
មតិយោបល់