ព័ត៌មានជាតិ

គ្រូបង្រៀនវិទ្យាល័យម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

កណ្តាលៈ កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ ត្រង់ចំណុចកើតហេតុផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ញ៉ែម ម៉ាណូរត្ន័ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀនទីលំនៅភូមិ-ឃុំកើតហេតុ។

វត្ថុតាងដកហូត៖ ខ្សែអង្រឹង ពណ៌ត្រេអ៊ីប្រវែង ១.៧២ម៉ែត្រ។

ប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីគាត់ មានជំងឺឈឺភ្នែក ធ្វើឲ្យពិបាកសម្រាន្ត និងមានជំងឺផ្លូវចិត្តហូបថ្នាំជាប្រចាំ។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ប្ដីគាត់ បានជូនប្រពន្ធទៅប្រជុំនៅសាលាវិទ្យាល័យ ហ៊ុនសែនសេរីភាព លុះដល់ម៉ោង១១ និង៣០នាទី គាត់បានចេញពីសាលាមកដល់ផ្ទះវិញ ឃើញទ្វារបិទ ពេលនោះគាត់បានស្រែកហៅប្ដី តែមិនឆ្លើយតប ក៏ដើរតាមចំហៀងផ្ទះ ស្រាប់តែឃើញប្ដីចង.ក និងខ្សែអង្រឹង ជាប់និងដែកទ្រម៉ាស៊ីនត្រជាក់ ទើបផ្អើលឆោទ្បោ ស្រែកហៅអ្នកជិតខាង ឲ្យជួយកាត់ខ្សែយកប្ដីគាត់មកក្រោម ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលប្ដីគាត់ បានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចចុះត្រួតពិនិត្យ។

សន្និដ្ឋានថា៖ ជនរងគ្រោះ ពិតជាស្លាប់ដោយអត្តឃាត (ចង.ក)ប្រាកដមែន រួចក៏សពឲ្យប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់