ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១០៩ មានករណីឆក់ទូរស័ព្ទ នៅចំណុចមុខផ្ទះលេខ៤១៩អា ផ្លូវ៩៥ ក្រុម១១ ភូមិ០១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ សឿង វណ្ណដឹង (ហៅឧត្តម) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣៨ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ជាអ្នកបើកម៉ូតូ ពុំធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ។
២-ឈ្មោះ សូ សារិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣៨ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរកម្មករសំណង់ ជាអ្នកឆក់ ពុំធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ។
យោងតាមចម្លើយជនសង្ស័យសារភាពបានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ៦និង៣០នាទី ពួកគេទាំងពីរនាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅ ស៊េរី២០១២ ចេញពីបន្ទប់ជួលនៅម្តុំផ្សារកាណាឌីយ៉ា គោលបំណងធ្វើដំណើរទៅលេងនៅកោះពេជ្រដោយឈ្មោះ សឿង វណ្ណដឹង ជាអ្នកបើកម៉ូតូ លុះពេលជិះម៉ូតូមកដល់ម្តុំពេទ្យរបេង ឃើញជនរងគ្រោះម្នាក់ភេទប្រុសជិះម៉ូតូស្មាសតែម្នាក់ឯង កំពុងកាន់ទូរស័ព្ទនិយាយភ្លាមនោះជនសង្ស័យឈ្មោះ សឿង វណ្ណដឹង បានបើកម៉ូតូទៅអែបខាងឆ្វេងដៃជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ សូ សារិត បានលូកដៃស្តាំបំរុងឆក់យកទូរស័ព្ទដៃនោះដែរ តែពុំបានសម្រេចក៏ត្រូវជនរងគ្រោះស្រែកថា ចោរៗព្រមទាំងជិះម៉ូតូដេញតាមពីក្រោយធ្វើ ឲ្យពួកគេភ័យជិះម៉ូតូទៅប៉ះជាមួយរថយន្តគេ បណ្តាលឲ្យដួលហើយត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាននឹងប្រគល់ជូនសមត្ថកិច្ច។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់