តុលាការកំពូលអាមេរិកបានបើកសវនាការក្នុងថ្ងៃទី បី ដែលជាថ្ងៃបញ្ចប់ កាលពីថ្ងៃពុធនេះ ស្តីពីច្បាប់កំណែទម្រង់កម្មវិធីថែទាំសុខភាពរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ការពិភាក្សាដេញដោលគ្នាបានពិនិត្យមើលបញ្ហាថាតើ ច្បាប់នេះគួរទុកនៅឬទេ បើសិនជាមាត្រាដ៏សំខាន់មួយ ត្រូវតុលាការកំពូលសម្រេចសេចក្តីថាមិនត្រឹមត្រូវតាមច្បាប់ រដ្ឋធម្មនុញ្ញ។
មាត្រានេះ ហៅថា «បញ្ញត្តិបុគ្គល» ដែលតម្រូវឲ្យជនជាតិអាមេរិកាំងទិញធានារ៉ាប់រងសុខភាព បើមិនដូច្នោះទេនឹងត្រូវពិន័យជាប្រាក់។ ក្រុមអ្នកគាំទ្រនិយាយថា បញ្ញត្តិនេះជាការចាំបាច់ ដើម្បីជួយចែករំលែកប្រាក់ចំណាយទៅលើការថែទាំសុខភាព ក្នុងចំណោមពលរដ្ឋអាមេរិកាំងគ្រប់រូប ជាពិសេសមនុស្សដែលមានសុខភាពល្អ ដែលប្រហែលមិនចង់ទិញការធានារ៉ាប់រងសុខភាព ដើម្បីជួយរំលែកជាមួយពលរដ្ឋអាមេរិកាំងជាង៣០លាននាក់ទៀត ដែលគ្មានការធានារ៉ាប់រងសុខភាព។
តែរដ្ឋចំនួន២៦ និងក្រុមពាណិជ្ជកម្ម បានប្រឆាំងជំទាស់និងច្បាប់នេះ ដោយតវ៉ាថា ការតម្រូវនេះ ជាការពង្រីកអំណាចរដ្ឋាភិបាលសហព័ន្ធហួសពីច្បាប់រដ្ឋធម្មនុញ្ញ។
មតិយោបល់