ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣៥នាទីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ទួលទំពូង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រថយន្តបង្ក ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ 01.2.1224 រលត់ម៉ាស៊ីនជ្រុលទៅបុកកង់បីឥណ្ឌា ស្លាកលេខ ភ្នំពេញ 11HD-2416 ខណៈកង់បីឥណ្ឌាកំពុងឈប់ស្តុក ហើយក៏ខ្ទាតទៅប៉ះរថយន្តមួយទៀត ពាក់ស្លាកលេខភ្នំពេញ 2BA-0862 កំពុងឈប់ចតរង់ចាំស្ដុប។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញកង់បីឥណ្ឌា កំពុងឈប់ស្តុបមួយសន្ទុះក្រោយមក ស្រាប់តែរថយន្តបង្កបើកមកដល់ចំណុចខាងលើ រលត់ម៉ាស៊ីនទៅបុកកង់បីឥណ្ឌាពេញទំហឹងពីក្រោយ បណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត រីឯរថយន្តបង្កឡើងខឿនទ្រូងផ្លូវធ្វើឲ្យកកស្ទះខ្លាំង។
បញ្ជាក់៖ ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្ក ធ្វើការចរចាសងទៅភាគីរងគ្រោះកង់បីឥណ្ឌាចំនួន ២០០ដុល្លារ និងសងទៅរថយន្តចំនួន ១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ដោយមិនរំខានសមត្ថកិច្ច៕
មតិយោបល់