ព័ត៌មានជាតិ

First News៖ (ព័ត៌មានបឋម) ខណៈនេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណ:នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះលក់កំណាត់​មួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅម្តុំផ្សារត្រី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខណ:នេះ សមត្ថកិច្ចកំពុងចេញរថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍ផងដែរ។

ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មតិយោបល់