ព័ត៌មានជាតិ

ឡិចស៊ីស សាកកម្លាំងកាមរីឆ្លាមលាន់ដូចរន្ទះ ផ្ខារជើងទ្រមេឃ

​រតនគិរី: រថយន្ត និងរថយន្តប្រលះគ្នាយ៉ាងពេញហឹងលាន់ដូចរន្ទះ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ បណ្តាលឲ្យរថយន្តទាំងពីររងការ​ខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧៨ គល់ស្ពានស្រែពក ស្ថិតនៅភូមិ៣ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំងពីរបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីស ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2z.០៤៧២ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្តឆ្លាមយ៉ាងពេញទំហឹង អ្នកបើកបរមានឈ្មោះ រឿង រិទ្ធីដែន ភេទប្រុស ឣាយុ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជាឣ្នកបំរើការងារឲ្យក្រុមហ៊ុនលក់កង់ទ្បានរងរបួសស្រាល ចំណែករថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីលើផ្លូវជាតិ។ រីឯរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ២F.០៥៩៣ បើកបរក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះចន ចិត្ត ភេទប្រុស ឣាយុ២២ឆ្នាំ ជនជាតិខ្មែររស់នៅភូមិនាកួន ឃុំឣង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរលក់ទូរស័ព្ទ​ដៃរបួសស្រាល។

បច្ចុប្បន្ន រថយន្តទាំពីរគ្រឿងក្រោយពីបានធ្វើការវាសវែងរួចយកមករក្សាទុកនៅឣធិការនគរបាលស្រុកកូនមុំដើម្បីចាត់ការតាមនិតិវិធី​៕ ​

មតិយោបល់