ភ្នំពេញៈ យោងតាមផេករបស់អគ្គនគរបាលជាតិ បានឲ្យដឹងថា លោកជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៣០នាទី មានជនបរទេសចំនួន០២នាក់(ស្រី០១នាក់)មាន០២សញ្ជាតិបានមកការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍គោលបំណងសុំឲ្យសមត្ថកិច្ចជួយបញ្ជូនពួកគាត់ត្រឡប់ទៅប្រទេសដើមវិញ។
លោកនាយការិយាល័យបន្តថាជនបរទេសទាំង២នាក់នោះរួមមានទី១-ឈ្មោះJOVENPILAPILSOON,JRភេទស្រីអាយុ៣៨ឆ្នាំជនជាតិហ្វីលីពីនរូបគាត់បាត់លិខិតឆ្លងដែនគ្មានលទ្ធភាពធ្វើលិខិតឆ្លងដែនថ្មីនិងស្នាក់នៅលើសទិដ្ឋាការកំណត់ជននេះចូលមកព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០២.០១.២០១៩តាមច្រកអន្តរជាតិប៉ោយប៉ែតគោលបំណងទេសចរ។បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈនិងទី២.ឈ្មោះSTEVENSONPAULភេទប្រុសអាយុ៥៣ឆ្នាំជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ532517480។រូបគាត់ស្នាក់នៅលើសទិដ្ឋាការកំណត់និងគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅបន្ត។ជននេះចូលមកព្រះរាជាណាចក្រកម្ពុជាចំនួន០៤ដងលើកចុងក្រោយនៅថ្ងៃទី១៤.០៩.២០១៩តាមច្រកអន្តរជាតិប៉ោយប៉ែតគោលបំណងទេសចរ។បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈ។
បច្ចុប្បន្នជនបរទេសខាងលើត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕
មតិយោបល់