ភ្នំពេញៈ យុវតីម្នាក់ដែលមានឈ្មោះ ម៉ូញ ស្រីនៀត មានអាយុ១៦ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩មកម្លេះ រហូតមកដល់យប់ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារនៅតែរកមិនឃើញ ។
ជនរងគ្រោះខាងលើមានមុខរបរជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅក្បែរផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពត័មានពីម្តាយនារីបាត់ខ្លួនដែលមានឈ្មោះ អឹម សារ៉ាន អាយុ៤៥ឆ្នាំ និងឪពុកឈ្មោះ អ៊ុក ម៉ី អាយុ៤៧ឆ្នាំ អ្នកទាំង២ស្នាក់នៅ ឃុំគោកចក ស្រុកកំពុងត្របែក ខេត្តព្រៃវែង បានឲ្យដឹងថានៅថ្ងៃកើតហេតុកូនស្រីរបស់ខ្លួនត្រូវអ្នកធ្វើការជាមួយគ្នាដែលមានឈ្មោះ អ៊ុល ស្រីណែត មានស្រុកកំណើតនៅឃុំជីរោធិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានតេហៅទៅផ្ទះរបស់ខ្លួនរហូតមកដល់ពេលនេះបាត់ខ្លួនរហូត។
ដូច្នេះហើយបើសមីខ្លួនបានឃើញ ក៏ដូចជានាក់ដែលតេហៅបើបានឃើញសូមឲ្យមកផ្ទះវិញផង ព្រោះក្រុមគ្រួសារកំពុងស្វែងរក៕
មតិយោបល់