ព័ត៌មានជាតិ

ជនជាតិវៀតណាម ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៏ ០៧រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ១០និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ រក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ,ជនជាតិវៀតណាម ០១នាក់:

១–ឈ្មោះ ឡេង ស្រីភ័ក្រ្ត ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយសង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

២–ឈ្មោះ សាវ ថាន់ ភេទ ប្រុស ឆ្នាំកំណើត១៩៨៣ ជនជាតិ វៀតណាម មានទីលំនៅ ភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ។ ( ចាត់ចែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)(មានសារធាតុញៀនក្នុងខ្លួន)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់៣.២៨ក្រាម(ទម្ងន់សុទ្ធ) សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ៕

មតិយោបល់