ព័ត៌មានជាតិ

ឃើញសមត្ថកិច្ចភ្លាមបោះចោលចូលគុម្ពចេកភ្លែត លុះរើសមកត្រួតពិនិត្យសុទ្ធតែថ្នាំញៀន

ឧត្ដរមានជ័យ: នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាមុខសញ្ញាសង្ស័យករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឈ្មោះ សែប វិត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅម្តុំផ្លូវលេខ១២ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ខណ:ដែលកំពុងចេញល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យខាងលើ ធ្វើសកម្មភាពបោះចោលសារធាតុញៀនទៅលើគុម្ពចេក ពេលដែលឃើញកម្លាំងកំពុងល្បាត ។

ដោយមានការសង្ស័យ កម្លាំងល្បាតបានធ្វើការសួរនាំ និងឲ្យរើសបំពង់ជ័រយកមកពិនិត្យ ឃើញមានថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ពណ៌ក្រហម មានអក្សរ WY ចំនួន ២៨គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

មតិយោបល់