មនុស្សស្រីគឺជាអ្វីៗទាំងអស់។ ស្អាតបំផុតគឺជាមនុស្សស្រី ហើយអាក្រក់បំផុតក៏ជាមនុស្សស្រី ដែរជាការពិតណាស់ ពាក្យមួយឃ្លានេះត្រូវណាស់ ត្រូវការគិតពិចារណាច្រើនមែន! ចូរកុំអាលទាន់និយាយដល់អ្វីដែលស្អាតសុំនិយាយតែអំពីទម្លាប់អាក្រក់រប់សមនុស្សស្រី ដើម្បីបងប្អូនយុវតីឆ្លុះបញ្ចាំងមើលជាមុនសិន។

ទម្លាប់អាក្រក់ទាំងនោះមានដូចជា៖
– មានចរិតរាក់កំផែលៈ មានទម្លាប់រាក់កំផែល ឆេវឆាវមិនហ្មត់ចត់
– ចង្អៀតចង្អល់ៈ ចង្អៀតចង្អល់ចាំតែចាប់កំហុស
– ចិត្តស្រាលៈ មិនសូវមានការពិចារណា ចិត្តស្រាលឆាប់ជឿ ត្រចៀកស្រាល
– ឆ្ងល់ ចង់ដឹងច្រើនៈ ចិត្តស្រាល មានទម្លាប់ឆ្ងល់មិនចេះចប់
– និយាយនាំរឿងពីមួយទៅមួយៈ និយាយរឿងមួយ ហើយលើកពីរឿងនេះពីនោះគិតតែចង់បង្កររឿង
– និយាយច្រើនៈ សួរពីនេះពីនោះ និយាយច្រើនឡួឡាពីរឿងមួយទៅមួយមិនចេះចប់
– សំដីធំៈ និយាយច្រើនយូរៗទៅបានចិត្តឡើងសំដីធំ ឬរិះគន់នាំឲ្យប៉ះដង្គិចគ្នា
– ក្រអើតក្រទមឆ្មើងឆ្មៃៈ ជាទម្លាប់ចូលចិត្តបញ្ចើចបញ្ចើ អួតអាងង៉ក់ងកាចឫកកាច់រាង
– ប្រច័ណ្ឌៈ ឃើញអ្នកដែលខ្លួនស្រឡាញ់ ស្និតស្នាលជាមួយអ្នកដទៃមិនបាន ប្រច័ណ្ឌគ្មានហេតុផល៕
មតិយោបល់