ពេលនេះ ​កម្ពុជា មាន​លើ iTunes ​Store ហើយ

នៅមុននេះបន្តិច ក្រុមហ៊ុន Apple បានដាក់ដំណើរការនៅ iTunes Store ទៅកាន់បណ្ដាញតំបន់ប្រទេសចំនួន ៣២។

នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួន ដោយ ក្រុមហ៊ុន បានដាក់ឲ្យដំណើរការនូវ iTunes Store ទៅកាន់តំបន់ចំនួន ១២ ទៀតនៅអាស៊ី។

តំបន់ថ្មីដែលក្រុមហ៊ុនបានពង្រីកនោះរួមមាន ហុងកុង សីង្ហបុរី កោះតៃវ៉ាន់ ប្រុយនេ ឡាវ ម៉ាឡេស៊ី ហ្វីលីពិន ថៃ ស្រីលង្កា វៀតណាម Macau និងកម្ពុជាយើងផងដែរ។

បណ្ដាប្រទេសដែលទើបតែបានដាក់ឲ្យដំណើរការនេះ អ្នកប្រើប្រាស់អាចធ្វើការចូលទៅស្វែងរកនូវបទចម្រៀងដេលមានសរុបរហូតដល់ទៅជាង ២0 លានបទ ដែលមានទាំងបទក្នុងជាតិ និងអន្តរជាតិ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *