ព័ត៌មានជាតិ

រថយន្ត​កែច្នៃ​ខុស​លក្ខណ​:​ទ្រង់ទ្រាយ​ដើម​ ត្រូវនគរបាល​ចរាចរណ៍​ផ្លូវគោក…

​ពោធិ៍សាត់ៈ រថយន្ត​ដឹកទំនិញ​ចំនួន​៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អនុវត្ត​វិធានការ​កាត់​ទ្រុង និង​កាត់​សាក់​ស៊ី ដែល​បាន​កែច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម ។​
​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅមុខ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ាន រ៉ាសាក់​ នគរបាល​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​​ ឱ ហ៊ាង ស្នងការរង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ដឹកនាំ​ដោយ​លោក តាំង ពៅ និង​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត​ដឹកនាំ​ដោយ​លោក ឆាំង ហាវ ។​

​អ្នកស្រី ចេ​វ ស្រី​ចិត្ត ម្ចាស់​រថយន្ត​ដែល​ត្រូវសមត្ថកិច្ច​កាត់​ទ្រុង​រថយន្ត​​នោះ បាន​សម្តែង​នូវ​ការសោកស្តាយ ហើយ​ក៏សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​នេះ​ឲ្យ​បាន​ស្មើភាព​គ្នា​នៅ​ទូទាំងប្រទេស ​។​

​លោក​ ឱ ហ៊ាង ស្នងការរង​ទទួលបន្ទុក​ការងារ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជាពិសេស​ម្ចាស់​យានយន្ត​ទាំងអស់​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ហាម​ត​ទ្រុង​និង​សាក់​ស៊ី​ដែល​ខុសពី​ទ្រង់ទ្រាយ​ដើម​នាំ​ឲ្យ​ល្មើស​នឹង​ច្បាប់ ។​

​សូមបញ្ជាក់ថា ចំពោះ​ម្ចាស់​រថយន្ត​ដែល​ល្មើ​ស នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ សមត្ថកិច្ច​បាន​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​លើ​កិ​ច្ចស​ន្សា និង​ផាកពិន័យ​តាមច្បាប់​កំណត់ ព្រមទាំង​ប្រមូល​ដកហូត​សំណុំ​ឯកសារ និង​ស្លាក​លេខ​សម្គាល់​យាន​ដើម្បី​លុបចេញ​ពី​បញ្ជី​គ្រប់គ្រង​យានយន្ត​របស់​ក្រសួង​សាធារណការ​ និង​ដឹ​កជ​ញ្ជួ​ន​(​ដោយ​បញ្ឈប់​ទាំងស្រុង​ការប្រើប្រាស់​ និង​ធ្វើ​ចរាចរណ៍​ចាប់ពី​ថ្ងៃនេះ​តទៅ​) ៕

មតិយោបល់