ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១ និង ០០នាទី រំលងអាធ្រាត្រកម្លាំងជំនាញបានចុះល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មកដល់ចំនុចមុខឃ្លាំងកញ្ចក់វេងសេងហុង ផ្លូវមុនីរ៉េត ភូមិទ្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ហេង សេងគីម ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២០ ផ្លូវ លេខ១៦៣ សង្កាត់ បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
២/ឈ្មោះ កើត ពេជ្រម៉ូលិកា ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិ ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
វត្ថុតាងដកហូត៖
-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ (ថង់ធំ០១)។
-ក្រាមពណ៌ផ្កាឈូក ១កញ្ចប់ថង់តូច
-សម្ភារៈសម្រាប់សេពសារធាតុញៀន។
-ម៉ូតូ១គ្រឿងម៉ាក Exeter ពណ៌ខ្មៅលាយលឿង ពាកស្លាកលេខ 1GR-7815
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនទៅអធិការដ្ឋាន គរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕


មតិយោបល់