កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ស្ថិតនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ១២ និង ៣៥នាទី ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ ឈូក ឈួរ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ មូលលី សុខជា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបរវិល ឃុំបរវិល ស្រុកបរវិល ខេត្តបាត់ដំបង (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖
-ម៉ូទ័រកាត់ឈើចំនួន០១ ម៉ាក maktec MT580 កំលាំង ១០៥០W ពណ៌ទឹកប្រាក់លាយក្រហម
-ម៉ាស៊ីនផ្សារដែក ចំនួន០១ ម៉ាកMillTec កំលាំង២២០v ពណ៌ខៀវ
-ខ្សែផ្សារ ពណ៌ខ្មៅ ប៉ុនកូនដៃចំនួន០២ខ្សែ(មួយប្រវែង២,៩០ម៉ែត្រមានក្បាលផ្សារ០១ពណ៌លឿង និងមួយខ្សែទៀតប្រវែង១,៧០ម៉ែត្រ)។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនសង្ស័យបានចូលទៅក្នុងកុដិទីអារាមវត្តស្តៅ បន្ទាប់មកធ្វើសកម្មភាពលួចយកម៉ូទ័រកាត់ឈើនិងម៉ាស៊ីនផ្សារដែក រួចហៅរ៉ឺម៉កកង់បីជិះចេញទៅបាត់។ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់