ព័ត៌មានជាតិ

សម្តេចតេជោ អបអរសាទរបងប្អូនខ្មែរឥស្លាមក្នុងថ្ងៃបុណ្យ បញ្ចប់បួសរ៉ាម៉ាឌន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ ខ្ញុំសូមចូលរួមអបរអរសាទរបងប្អូនខ្មែរឥស្លាមនៅក្នុងឱកាសបុណ្យបញ្ចប់បួស ខែរ៉ាម៉ាឌន របស់សាសនាឥស្លាម នៅថ្ងៃពុធទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ក្នុងថ្ងៃនេះដែរ បានសូមឱ្យបងប្អួនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងក្នុងនិង ក្រៅប្រទេសបានសេចក្តីសុខ និងសប្បាយរីករាយក្នុងថ្ងៃដ៏ល្អត្រកាលនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចបួសពេញមួយខែដែលប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ និងទទួលបានការអប់រំល្អបំផុតក្នុងសាលារ៉ាម៉ាឌនលើផ្នែកគោលជំហរ ស្មារតី អារម្មណ៍ ពាក្យសម្តី​ អាកប្បកិរិយា ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម និងក្នុងកិច្ចទំនាក់ទំនងល្អជាមួយសមាជិកក្នុងសង្គម បន្ទាប់ពីបានទំនាក់ទំនងល្អជាមួយព្រះអល់ឡោះ។

សម្តេចតេជោក៏សូមព្រះអល់ឡោះមេត្តាទទួលយកអំពើល្អទាំងឡាយរបស់បងប្អូន និង សូមមេត្តាប្រែក្លាយអំពើល្អទាំងនេះទៅជាសកម្មភាពជាក់ស្តែង បន្ទាប់ពីខែរ៉ាម៉ាឌននេះទៅ។ សូមជូនពរ សិរីមង្គល វិបុលសុខ និង សូមទទួលបាននូវពលានុភាពខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសុខភាពល្អបរិបូរណ៍គ្រប់ៗគ្នា៕

មតិយោបល់