ភ្នំពេញៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទី មាកករណីចោរឆក់កាបូបនារីម្នាក់ ត្រង់ចំណុចស្តុបមន្ទីរពេទ្យព្រះអង្គឌួង ផ្លូវលេខ១១៤ ស្ថិតសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖
-អត្តសញ្ញាណប័ណ្ណ១សន្លឹក
-ប័ណ្ណបើកបរ១សន្លឹក
-កាតធនាគា២សន្លឹក
-លុយដុល្លារ៦០០ដុល្លារ
-លុយខ្មែរ ៨០០,០០០
-ទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះដើម្បីទៅធ្វើការនៅវីឡាជាតិម្ដុំវត្តភ្នំ មកដល់ចំណុចខាងលើ បានឈប់ស្តុបនៅខាងមុខគេ ខណៈនោះមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២០ឆ្នាំជាង ជិះម៉ូតូម៉ាក ZoomerX ពណ៌ស ឈប់ពីក្រោយជនរងគ្រោះ ភ្លាមនោះជនសង្ស័យក៏បញ្ឆេះម៉ូតូមកជិតជនរងគ្រោះហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយចំហៀង ជិះគេចបាត់ទៅ ក្រោយកើតហេតុជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ឲ្យជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើកំណត់ហេតុ ស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់