ព័ត៌មានជាតិ

បង្ក្រាបក្រុមក្មេងទំនើង ២៤នាក់ ប្រុងបង្កសកម្មភាពវាយតប់គ្នា

ឧ​ត្ត​រ​មានជ័យៈ ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កូន​ក្រៀល​ ​​​​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​​​​២​ក្រុម​​ សរុប​២៤នាក់​រឹបអូស​បាន​វត្ថុ​តាង​បទល្មើស​មួយចំនួន​ធំ​ ​​ដែល​ប្រុង​បង្ក​សកម្ម​ភាព​វាយ​តប់​គ្នា​ តាម​ផ្លូវ​សាធារណៈ ​កាល​ពី​វេលា​ម៉ោង៣​និង​៣០​នាទី ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ទួល​ស្វាយ។

សមត្ថកិច្ច​ បាន​ឲ្យដឹ​ងថា​ បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​មក​ថា​ មាន​ករណី​ឈ្លោះ​ប្រកែក ដេញ​វាយ​ត​ប់គ្នា រវាង​ក្រុម​ក្មេង​ទំនើង​២​ក្រុម៖​ ​ក្រុមទី​១​​ មកពី​អូរ​ស្មាច់​ម៉ូតូ​១១​គ្រឿង ​មាន​គ្នា​១០​នាក់ ​និង​ក្រុម​​ទី២​ អន្លង់វែង​៦​ទៅ​៧​ម៉ូតូ ​ក្រោយ​ហេតុ​ការណ៍​​កើតឡើង​កំលាំង​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក ​លេខ​៩០៥ ឃាត់​ខ្លួនក្មេង​ទំនើង​២​នាក់​ និង​បាន​ចាត់តាំង​កំលាំង​គោលដៅ ​នៅ​អក្ស​ T​ និង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កូន​ក្រៀល​ ឃាត់​បានជា​បន្តបន្ទាប់ សរុប​២៤​នាក់ ភាគច្រើន​មាន​អាយុ​១៥​ ទៅ​១៩​ឆ្នាំ​។

សមត្ថកិច្ច​យើង​ បាន​ដកហូត ដាវ​សាំ​រ៉ៃ០២​ដើម​ ដែក​ទីប​០១​ប្រវែង៨សង់ស៊ី​ម៉ែត្រ ​ដែកថ្នាំងអំពៅ​១​ប្រវែង​ ៦សង់ស៊ី​ម៉ែត្រ ​ទូរស័ព្ទ​ថៃ​២១​គ្រឿង​។ ​ករណី​ខាងលើនេះ ពុំមាន​បង្ក​ឲ្យ​របួស​ស្នាម​ភាគី​ណា​ម្នាក់​នោះ​ទេ​។

បច្ចុប្បន្ន ​សមត្ថកិច្ច​​​បញ្ជូនម​ក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដើម្បី​សាកសួរ​​នឹង​ធ្វើ​តេស្ដ​រក​សារ​ធាតុ​ញៀន ​និង​រង​ចាំ​អាណាព្យាបាល​មក​ធានា​ និង​ធ្វើ​កិច្ចសន្យា​៕

មតិយោបល់